ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
មេរោគថ្មីកំពុងតែរីករាលដាលនៅចិន​ មនុស្សស្លាប់កេីនឡេីងដល់ទៅ...
Wed,22 January 2020 (Time 07:06 PM)
ដោយ ៖ PKA TV (ចំនួនអ្នកអាន: 1288នាក់)

មន្រ្តីរដ្ឋាភិបាលចិនបានព្រមានថា: វីរុសថ្មីនេះអាចបម្រែបម្រួលតាមអាកាស នឹង រីរាលដាលកាន់តែខ្លាំងថែមទៀត
យោងតាមពត៌មាន BBC ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា: ក្រុមមន្រ្តីសុខាភិបាលចិនបានព្រមានធ្ងន់ៗថា មេរោគថ្មីនេះអាចរីករាលដាល់កាន់តែខ្លាំងៗ ពីព្រោះមេរោគថ្មីនេះអាចប្រែប្រួលទៅតាមអាកាសធាតុ។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីមេរោគថ្មីនេះបានសម្លាប់ពលរដ្ឋចិន ៩នាក់រួចទៅហើយនោះ។ រហូតមកដល់ពេលនេះ មាន ៤៤០ ករណីហើយដែលត្រូវបានបញ្ជាក់ថាបាននឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសារតែការផ្ទុះឡើងវីរុសថ្មីនេះចេញពីតំបន់ផ្សារមួយ ដែលវាមានព្រភពពីសត្វពាហណះមួយប្រភេទដែលគ្មានការបញ្ជាក់អត្តសញ្ញាណ។
រហូតមកដល់ពេលនេះ វីរុសថ្មីបានរាលដាលទៅកាន់បណ្តាខេត្តនានានៅក្នុងប្រទេសចិន នឹង បានឆ្លងរហូតដល់ប្រទេសដ៏ទៃទៀត ដែលរួមមានសហរដ្ឋអាមេរឹក ប្រទេសថៃ នឹង កូរ៉េខាងត្បូង។ អាជ្ញាធរចិនបានទទួលស្គាល់ថា ប្រទេសរបស់ខ្លួនឥឡួវកមពុងស្ថិតនៅតំណាក់កាលសំខាន់បំផុត ក្នុងការបង្ការ ការពារ នឹងគ្រប់គ្រង។
ការកើឡើងហានិភ័យ
លោក លី ពីង អនុប្រធានគណះកម្មការសុខភាពជាតិ បានថ្លែងនៅក្នុងរបាយការណ៏សង្ខេបជូនប្រជាជនចិនចាប់តាំងពីការផ្ទុះវីរុសថ្មីដំបូងឡើងថា;( វាមានភស្តុតាងបានបង្ហាញយ៉ាងច្បាស់ថា ជម្ងឺនេះបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមផ្លូវដង្ហើម) ប់ន្តែរហូតមកដល់ពេលនេះ អាជ្ញាធរចិន នៅតែមិនអាចបញ្ជាក់ឲ្យបានច្បាស់ពីប្រភពនៃវិរូសថ្មីនេះទេ។ លោក លី ពីង ក៏បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងខេត្តដែលកំពុងតែរង់ការវាយប្រហារដោយវីរុសថ្មីនេះ មិនត្រូវធ្វីដំណើរទៅតំបន់ទីប្រជុំជនដែលមាននុស្សកកកុញនោះទេ ពីព្រោះវាងាយនឹងឆ្លងជំងឺនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនកំពុងតែចាត់វិធានការយ៉ាងខ្លាំងដើម្បីទប់ស្កាត់ បង្ការ នឹងគ្រប់គ្រង ព្រមទាំងស្វែងរកប្រភពនៃវិរូសថ្មីនេះ៕​ ប្រែសំរួលដោយ:​ ជាតិ​ សុខឃៀង

វីដែអូ