ថ្ងៃចន័្ទ ទី ១៧ ខែកុម្ភះ ឆ្នាំ ២០២០ ក្រុងព្រះសីហនុ: (Reuters) ក្រុមហ៊ុន Holland America Line បាននិយាយថា: ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ហើយនិងអ្នកជំនាញសុខភាពដើម្បីតាមដានអ្នកដំណើរដែលបានចុះចេញពីនាវាកំសាន្ត Westerdam នៅក្រុងព្រះសីហនុបន្ទាប់ពីស្រ្តីវ័យចំណាស់ជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី រាយការណ៍ថា មានផ្ទុកមេរោគ Covid-19. នាវាកំសាន្តខ្នាតយក្ខដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Carnival Corp បាននិយាយថា: អ្នកដំណើរ 1454 និង បុគ្កលឹកបំរើការនៅលើនាវា 802 នាក់ គ្មាននរណាម្នាក់មានរោគសញ្ញា Covid-19 ទេ។ របាយការណ៍ពីក្រុមហ៊ុននាវាកំសាន្ត Westerdam នេះបានរាយការណ៍បញ្ជាក់ថា: អ្នកដំណើរទាំងអស់ដែលបានទៅដល់ប្រទេសកំណើតរបស់ខ្លួន នឹង ត្រូវទាក់ទងដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ពួកគេដើម្បីតាមដាននិងត្រួតពិនិត្យសុខភាព។ អ្នកដំណើរតាំងអស់អាចធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាបាន បន្ទាប់ពីពួកគេត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងល្អិតល្អន់ដោយអាជ្ញាធរកម្ពុជា នៅពេលដែលនាវាកំសាន្តនេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍។ នាវាកមសាន្ត Westerdam នេះបានចំណាយពេលពីសាប្តាហ៍នៅលើផ្ទៃសមុទ្របន្ទាប់ពីប្រទេសចំនួនប្រាំបានបដិសេធមិនឲ្យចូលចត់។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា: ស្រ្តីជនជាតិអាមេរឹកកាំងម្នាក់ដែលបានមកដល់ទីក្រុង កូឡាឡាំពួ កាលពីថ្ងៃសុក្រតាមជើងហោះហើរមួយពីកម្ពុជា ត្រូវបានរកឃើញថា មានផ្ទុកមេរោគ Covid-19 ដែលមេរោគថ្មីនេះបានសំលាប់មនុស្សច្រើនជាង 1700 នាក់ ដែលអ្នកស្លាប់ភាគច្រើននៅប្រទេសចិន ប៉ុន្តែប្តីស្រ្តីរូបនោះមិនត្រូវរកឃើញមេរោគថ្មីនេះទេ។ក្រុមអាជ្ញាធរម៉ាឡេស៊ីបក៏បានញ្ជាក់ផងដែរថា: អ្នកដំណើរប្រហែលជា 137 ចំណោម 145 នាក់ដែលហោះចែញពីកម្ពុជាមកនោះបានទៅដល់ប្រទេសរបស់ពួកគេរួចរាល់ហើយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួគេមិនត្រូវាបានរកឃើញរោគសញ្ញានៃមេរោគថ្មី Covid-19 នេះ។អ្នកដំណើរ 12 នាក់ផ្សេងទៀតដែលចាកចេញពីនាវាកំសាន្ត Westerdam ហើយធ្វើដំណើរតាមជើងហោះហើរកាត់តាមប្រទេសថៃស្ពោះទៅកាន់ប្រទេសរបស់ខ្លួនត្រូវបានអាជ្ញាធរថៃត្រួតពិនិត្យយ៉ាងតឹងរឹង នេះបើតាមការអះអាងរបស់អាជ្ញាធរថៃ។ ក្រុមហ៊ុន Holland America បាននិយាយថា: យ៉ាងហោចណាស់អ្នកដំណើរចំនួន 236 នាក់ នឹង នាវឹក 747 នៅតែស្ថិនៅលើនាវាដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយអ្នកដំណើរដ៏ទៃទៀតកពុងតែស្នាក់នៅក្នុងសណ្ឋាគារមួយចំនួននាទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Holland America ក៏បានបញ្ជាក់ផងដែរថា: ខ្លួនកំពុងតែធ្វើការជាមួយនិងក្រុមមន្រ្តីសុខាភិបាលម៉ាឡេស៊ី និង កម្ពុជា ហើយនិង អ្នកជំនាញមជ្ឈមណ្ឌល់គ្រប់គ្រងជម្ងឺឆ្លងអាមេរឹក ក៏ដូចជាអង្គការសុខភាពពិភពលោកផងដែរ។ លោកវិជិ្ជបណ្ឌិត Dr. Grant Tarling ជាប្រធានគ្រប់គ្រងវិជ្ជសាស្រ្តរបស់ក្រុមហ៊ុន Holland America Line បានមានប្រសាសន៍ថា: ក្រុមអ្នកជំនាញទាំងអស់នេះកំពុងតែធ្វើការជាមួយនិងក្រុមអាជ្ញាធរសុខាភិបាលជាតិម៉ាឡេស៊ីដើម្បីស៊ើបអង្កេតនិងតាមដានបុក្គលទាំងឡាយដែលអាចបានទាក់ទងជាមួយអ្នកដំណើរអស់នោះ។ បើយោងទៅតាមសំដីរបស់អ្នកដំណើរម្នាក់ គឺលោកស្រី Holley Rauen បាននិយាយថា: អ្នកដំណើររាប់រយនាក់ដែលបានចេញពីនាវា Westerdam កំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជានៅឡើយ “ ខ្ញុំជឿថា មានជនជាតិអាមេរឹកកាំង 300 នាក់ និង ជនជាតិផ្សេងៗច្រើនរយនាក់ទៀតកំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជានៅឡើ់យ ហើយពួកយើងនឹងត្រូវបានត្រួតពិនិត្យរកមើលមេរោគ Covid-19 ដោយអាជ្ញាធរកម្ពុជានៅថ្ងៃនេះនិងថ្ងៃស្អែក” លោកស្រី Holley Rauen បានប្រាប់សារពត៌មាន Reuters កាលពីថ្ងៃអាទិត្យ។ លោកស្រីបានបន្ថែមទៀតថា: ពួកយើងមិនដឹងទេថា តើពេលណាទើបពួកយើងទៅដល់ផ្ទះនោះទេប៉ុន្តែ ក្រុមហ៊ុន Holland America កំពុងតែធ្វើការកក់សំបុត្រយន្តហោះឲ្យពួកយើង ពួកយើងមានឯកអគ្គរដ្ឋទូតសហរដ្ឋមេរឹកប្រចាំទីក្រុងភ្នំពេញក៏ដូចជាឯកអគ្គរដ្ឋទូតអូស្រ្តាលីព្រមទាំងឯកអគ្គរដ្ឋទូចនៃបណ្តាប្រទេសផ្សេងៗទៀតជួយដល់ពួកយើងផងដែរ៕ ប្រែសម្រួលដោយ: ជាតិ សុខឃាង
វីដែអូ