ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបានរាជរដ្ឋាភិបាលដោះលែងឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហុស និងសូមទោស ខណៈរូបលោក បានប្រព្រឹត្តិខុសទាក់ទងនឹងការផ្សាយព័ត៌មានមួយបង្កាច់រាជរដ្ឋាភិបាល ភ្ជាប់ជាមួយរូបភាពមិនពិត។សម្តេចធិបតី បានសង្គត់ធ្ងន់ថា សិទ្ធិសេរីភាព សន្តិភាព និងការទទួលខុសត្រូវ គឺត្រូវតែអនុវត្តទៅជាមួយ៕
វីដែអូ