ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
៣ខែដើមឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកចំណេញ៣៧លានដុល្លារ
Thu,11 April 2024 (Time 07:19 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 112នាក់)

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នៅថ្ងៃពុធនេះ បានរាយការណ៍សាជាថ្មីទៀត អំពីប្រាក់ចំណូលដ៏រឹងមាំរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ ក៏បានព្យាករណ៍ពីកំណើនប្រាក់ចំណូលនៅត្រីមាសទីពីរផងដែរ ដោយផ្អែកលើកំណើនតម្រូវការតាមផ្លូវអាកាសរបស់អតិថិជន។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានរាយការណ៍ពីប្រាក់ចំណេញនៅត្រីមាសទី១ ឆ្នាំ២០២៤ ចំនួន ៣៧លានដុល្លារ បើធៀបនឹងការខាតបង់ចំនួន ៣៦៣លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ Delta Air Lines ក៏បានកើនឡើងចំនួន ៨ភាគរយ ដល់ទឹកប្រាក់ចំនួន ១៣.៨ពាន់លានដុល្លារ។

វីដែអូ