នៅដើមខែមេសា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាស្ថាប័នគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្នុងភាពជាដៃគូជាមួយ អេនធើប្រាយវិហ្សិនអាខេដេមី ដែលជាមជ្ឈមណ្ឌលកសាងវិជ្ជាជីវៈ និងសមត្ថភាពសហគ្រិន បានរៀបចំកម្មវិធីសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្ដសៀមរាប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីបានបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី១ ទី២ និងទី៣។ នៅក្នុងខែមីនា ឆ្នាំ២០២៤ កន្លងទៅ ការបិទបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” បានរៀបចំឡើងនៅទីស្នាក់ការសហគ្រិនខ្មែរ ប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ។
វីដែអូ