គ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និងនៅក្រៅប្រទេស ព្រមទាំងបញ្ជាក់ថាលោកយាយគឺមិននៅឯកានោះទេ។ អ្វីៗដែលលោកយាយបានបង្ហាញនៅពេលនេះ គឺត្រឹមតែជាចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែជាការបង្ហាញនូវស្នាមញញឹមប្រកបដោយក្តីសង្ឃឹម ក្នុងនាមជាស្រ្តីខ្មែរមួយដែលខិតខំប្រឹងប្រែងតស៊ូ ជំនះគ្រប់ឧសគ្គស្ទើពេញមួយជីវិត ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។សូមជម្រាបថានៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់លោកយាយ បងប្អូន កូន ក្មួយ ដែលបានចូលរួមក្នុងកម្មវិធីនាពេលនោះផងដែរ៕
វីដែអូ