ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រន្ទះបាញ់ឆេះរោងចក្រផលិតប្លាស្ទិកយ៉ាងសន្ធោសន្ធៅ នៅខេត្ត Chonburi ប្រទេសថៃ
Mon,13 October 2025 (Time 09:36 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 10នាក់)

បាងកក)៖ រោងចក្រផលិតប្លាស្ទិកមួយកន្លែង ក្នុងប្រទេសថៃ ត្រូវបានរន្ទះបាញ់បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅស្រុក Si Racha ខេត្ត Chonburi។ ភ្លើងឆេះនោះបាននិងកំពុងរាលដាលយ៉ាងឆាប់រហ័ស ហើយក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកយ៉ាងច្រើន ប៉ុន្តែនៅតែមិនទាន់អាចគ្រប់គ្រងវាបាន ដោយសាររោងចក្រស្តុកទុកទៅដោយប្លាស្ទិក ដែលងាយឆាបឆេះ៕

វីដែអូ