ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោ ហ៊ុន សែន ពន្យល់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពី ស្ថានភាពព្រំដែន ដែលភាគីថៃចាក់សម្លេងរំខានដល់ពលរដ្ឋកម្ពុជា, កម្ពុជាចង់ឲ្យការគោរពបទឈប់បាញ់មានប្រសិទ្ធភាព និងត្រឡប់មកភាពប្រក្រតីឡើងវិញ
Tue,14 October 2025 (Time 09:28 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 10នាក់)

បានផ្ដល់យោបល់ថា ម៉ាឡេស៊ីគួរតែផ្ដល់ព័ត៏មានមួយអំពីការផ្ដល់សេវាសុខាភិបាលទៅព្យាបាលជម្ងឺនៅប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយឲ្យពលរដ្ឋដែលមានសមត្ថភាពអាចស្វែងយល់បន្ថែមទៀត ក៏ដូចជាស្វែងរកជម្រើសទៅព្យាបាលនៅទីនោះបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យហាឡាល់នៅកម្ពុជា សម្ដេចតេជោ បញ្ជាក់ថា នេះជាបញ្ហាមួយដែលកើតមានឡើងយូរហើយ សម្ដេចសង្ឃឺមថា វានឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរអាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា។

ដោយឡែក ពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃវិញ សម្ដេចតេជោបានពន្យល់ទៅកាន់ លោកឧបនាយករដ្ឋមន្ត្រីអំពី ស្ថានភាពជាក់ស្ដែង ជាពិសេសទាក់ទងនឹងបញ្ហាក្នុងពេលបច្ចុប្បន្នដែលភាគីថៃបានចាក់សម្លេងខ្មោច ឬសម្លេងនានាដែលរំខានដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ នៅភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេល ៤យប់ទៅហើយ។ សម្ដេចក៏បានបញ្ជាក់ពីស្ថានភាពទូទៅនៅព្រំដែនដែលវាជាកង្វល់ និងបញ្ហាមួយដែលផុយស្រួយយ៉ាងខ្លាំងក្នុងការប៉ះទង្គិចគ្នាឡើងវិញ ដូច្នេះសម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពជាចង់បានមិនមែនជាការឲ្យសម្ព័ន្ធមិត្ត ឬប្រទេសណាមួយទៅថ្កោលទោសចំពោះថៃនោះទេ ប៉ុន្តែគឺយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកការដោះស្រាយមួយត្រឡប់មកប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។

ជាមួយគ្នានេះ សម្ដេចតេជោ មិនភ្លេចក្នុងការអរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមរយៈលោកឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះទេ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃនេះ។ សម្ដេចតេជោ បានបង្ហាញការគោរពចំពោះតួរនាទីរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក anwar ដែលពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យមានបទឈប់បាញ់ និងដោះស្រាយបញ្ហា ក្នុងឋានៈលោកនាយករដ្ឋមន្រ្តីជាប្រធានអាស៊ាន។ សម្ដេចតេជោ បានផ្ដាំផ្ញើការនឹករលឹក និងអរគុណយ៉ាងក្រៃលែងចំពោះ ការចូលរួមចំណែកដ៏សកម្មរបស់ភាគីម៉ាឡេស៊ី។ ជាចុងក្រោយសម្ដេចតេជោ បានលើកឡើងពីប្រទេសមីយ៉ាន់ម៉ា ទីម័រឡេស្តេរ ដែលម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានអាចសម្រួលឲ្យទីម័រឡេស្តេរចូលជាសមាជិកអាស៊ាននាពេលឆាប់ៗខាងមុខនេះផងដែរ។ សម្ដេចតេជោក៏បានជូនពរឲ្យលោកឧបនាយករដ្ឋមន្ត្រី និងសហការីបំពេញទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ៕

វីដែអូ