ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៉ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
Tue,14 October 2025 (Time 09:29 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 12នាក់)

គូឡាឡាំពួ)៖ នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។

លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជា ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។ បើតាមលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងត្រូវធ្វើឡើង អំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

លោក Mohamad បានប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អំឡុងកិច្ចប្រជុំកំពូលអាស៊ាន យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមួយ ហៅថា កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរ នឹងធានានូវបទឈប់បាញ់យូរអង្វែង ព្រមទាំងសន្តិភាព»។

គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រល័យ អស់រយៈពេល៥ថ្ងៃ កាលពីខែកក្កដាកន្លងទៅ មុនពេលមានបទឈប់បាញ់គ្នា ដែលផ្តួចផ្តើមដោយលោក ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានប្តូរវេនរបស់អាស៊ាន៕

វីដែអូ