ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ខ្មែរធ្លាប់រស់នៅជំរំជាយដែន រំលឹកទង្វើអាក្រក់របស់ថៃ ធ្វើលើពលរដ្ឋខ្មែរពេលរស់នៅតាមជំរំ, ថៃ មិនបានជួយខ្មែរទេ មានតែកេងប្រវ័ញ្ចជំនួយរបស់អង្គការសហប្រជាជាតិ និងកាកបាទក្រហម
Wed,15 October 2025 (Time 09:54 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

បន្ទាយមានជ័យ)៖ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ជាទីតាំងមួយដែលប្រជាពលរដ្ឋខ្មែរជាច្រើនរត់ភៀសខ្លួនមកជ្រកកោនក្នុងរង្វង់ទសវត្សរ៍៨០ ដើម្បីគេចចេញពីសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសនៅក្រោយពេលរបបប្រល័យពូជសាសន៍ប៉ុលពតនាឆ្នាំ១៩៧៩។

លោក អ៊ុំ វុត្ថា (Oum Vuttha) ជាពលរដ្ឋខ្មែរមួយរូប ដែលបានរត់ភៀសខ្លួនមកនៅជំរំលេខ០០៧ ក្នុងខេត្តបន្ទាយមានជ័យនាឆ្នាំ១៩៧៩ ហើយក៏បានភៀសខ្លួនបន្តទៅនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នរូបលោករស់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក អ៊ុំ វុត្ថា និងភរិយារបស់លោកឈ្មោះ អ៊ុំ មីរ៉ាឌី បានអញ្ជើញមកលេងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីកន្លែងដែលកងទ័ពថៃ បានទន្ទ្រានយកដីកម្ពុជាដោយខុសច្បាប់តាមរយៈប្រើបន្លាលួសព័ទ្ធយកទាំងកម្រោលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

អញ្ជើញមកដល់ភូមិព្រៃចាន់ដែលជាអតីតជំរំជនភៀសខ្លួនរបស់ពលរដ្ឋកម្ពុជាកាលពីអតីតកាលដែរនោះ ធ្វើឱ្យលោក អ៊ុំ វុត្ថា នឹករលឹកដល់រឿងរ៉ាវជីវិតដ៏កម្សត់ពេលភៀសខ្លួន និងរស់នៅជំរំកាលពីឆ្នាំ១៩៧៩ផងដែរ។

កាលនោះលោក អ៊ុំ វុត្ថា មានអាយុជាង១០ឆ្នាំ លោកបាននៅចាំរឿងរ៉ាវទាំងឡាយបានឆ្លងកាត់ពេលរស់នៅជំរំ មិនត្រឹមរឿងរ៉ាវជីវិតផ្ទាល់ខ្លួននោះទេ តែក៏បានចាំនូវទង្វើអាក្រក់មួយចំនួនដែលជនជាតិថៃ បានធ្វើលើពលរដ្ឋខ្មែរនៅជំរំនាពេលនោះផងដែរ។

លោក អ៊ុំ វុត្ថា បានរំលឹកថា ជនជាតិថៃ មិនដែលបានធ្វើល្អជាមួយពលរដ្ឋខ្មែរនោះឡើយ។ នៅពេលពលរដ្ឋខ្មែរចេញពីជំរំតែងរងការធ្វើបាបពីក្រុមទាហានថៃ ស្ត្រីមានរូបសម្រស់ស្អាតត្រូវគេចាប់រំលោភ ក្មេងៗត្រូវគេចាប់កោរសក់ ហើយខ្លះទៀតត្រូវបានគេបាញ់សម្លាប់ផងដែរ។

ពាក់ព័ន្ធនឹងស្បៀងអាហារវិញ លោក វុត្ថា បានបញ្ជាក់ថា ជាការទទួលខុសត្រូវដោយអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ។ ស្បៀងអាហារទាំងនោះ ត្រូវបានចាត់ចែងដោយជាតិថៃ។ ការចាត់ចែងមិនបានត្រឹមត្រូវទៅតាមអ្វីដែលជាការកំណត់របស់អង្គការសហប្រជាជាតិ ឬកាកបាទក្រហមអន្តរជាតិនោះឡើយ។ លុយដែលទម្លាក់មក ត្រូវបានជនជាតិថៃយកទិញម្ហូបអាហារខូចគុណភាពជូរផ្អូមជាដើម ពោលថៃមិនបានជួយនោះឡើយ គេមានតែកេងប្រវ័ញ្ចជំនួយរបស់អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិថែមទៀត។

អតីតខ្មែររស់នៅជំរំលេខ០០៧រូបនេះ បានច្រានចោលទាំងស្រុងចំពោះខ្លឹមសារទាំងឡាយដែលបានរៀបចំក្នុងវីដេអូឯកសារ ដែលលើកឡើងថា ថៃ បានធ្វើទង្វើសប្បុរសមកលើពលរដ្ឋខ្មែរពេលភៀសខ្លួននោះ៕

វីដែអូ