(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារដោយទាហានថៃ លើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារដោយទាហានថៃ លើប្រជាពលរដ្ឋខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥»។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក៏បានចេញសារថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់។ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋផងដែរ៕
វីដែអូ