ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្រសួងការពារជាតិ៖ ផ្ទុះអាវុធនៅខាងភាគីថៃ ពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
Wed,19 November 2025 (Time 10:55 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមក្រសួងការពារជាតិ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕

វីដែអូ