ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបកស្រាយអំពីបញ្ហាខ្សែភ្លើង ដែលមានភាពរញ៉ែរញ៉ៃ បង្កឲ្យបាត់សោភ័ណភាព ក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន ដោយលោកថា ភាគច្រើន គឺកើតចេញពីខ្សែសេវាទូរស័ព្ទ និងខ្សែអ៉ីនធើណែត។ការបកស្រាយរបស់រដ្ឋមន្រ្តី កែវ រតនៈ ធ្វើឡើងក្នុងកម្មវិធីកិច្ចសន្ទនា ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។លោក កែវ រតនៈ បានបកស្រាយថា «ខ្សែទូរស័ព្ទ, ខ្សែអ៊ិនធើណែត និងខ្សែកាបទូរទស្សន៍ គឺនៅតែជាបញ្ហាស្មុគស្មាញ ហើយសួរថា យន្តការដោះស្រាយយ៉ាងម្ដ៉េច គឺអគ្គិសនីកម្ពុជា តែងតែធ្វើកិច្ចការជាមួយសាលារាជធានីភ្នំពេញ»។លោក កែវ រតនៈ បានឲ្យដឹងថា តាមបទពិសោធន៍របស់លោក ដែលធ្វើជាអគ្គនាយកអគ្គិសនីចំនួន១៥ឆ្នាំកន្លះ មុននឹងមកធ្វើជារដ្ឋមន្ដ្រី គឺខ្សែទាំងនោះ ភាគច្រើនលើសលុបជាប្រព័ន្ធខ្សែ មិនមែនជាខ្សែភ្លើងនោះទេ គឺចេញពីប្រព័ន្ធខ្សែទូរស័ព្ទ, ខ្សែអ៉ីនធើណែត និងខ្សែកាបទូរទស្សន៍។បន្ថែមពីនោះទៀត លោក កែវ រតនៈ បានលើកឡើងថា រឿងធំមួយទៀត គឺខ្សែអ៉ីនធើណែត ដែលឈប់ប្រើហើយ នៅតែទុកមិនព្រមដកចោល ដែលបង្កឲ្យមានភាពរញ៉ែរញ៉ៃ។បើតាមលោក កែវ រតនៈ, នៅក្នុងប្រទេសកម្ពុជា មានអ្នកចែកចាយភ្លើងចំនួន២ប្រភេទ ទី១៖ អគ្គិសនីកម្ពុជា ក្រុមហ៊ុនរបស់រដ្ឋ១០០ភាគរយ និងទី២៖ សេវាកម្មឯកជន ដែលជាអ្នកវិនិយោគក្នុងស្រុក ក្នុងការចែកចាយអគ្គិសនី។លោក កែវ រតនៈ បានឲ្យដឹងទៀតថា ហេតុអ្វីក៏មានស្ថានភាព ដែលមានរដ្ឋចែកចាយខ្លះ និងឯកជនចែកចាយខ្លះ ហេតុអ្វីក៏រដ្ឋមិនធ្វើទាំងអស់? ដោយសារប្រវិត្ដសាស្ដ្រកម្ពុជា ពេលចេញពីខ្មែរក្រហម បើសិនជាចាំរដ្ឋចាយលុយធ្វើភ្លើងទាំងអស់ ប្រហែលជាភូមិ-ឃុំភាគច្រើន ទើបមានភ្លើងថ្ងៃនេះទេ ពីព្រោះរដ្ឋអត់មានលុយទាំងអស់នោះទេ ដូច្នេះបានជារដ្ឋ ឲ្យវិស័យឯកជនចូលមកវិនិយោគ ដោយមានការកំណត់ត្រឹមត្រូវ៕
វីដែអូ