ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿននៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។គួររំលឹកផងថា វីរកងទ័ពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈបម្រើការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មនៅជួរមុខកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១និង៤៥នាទី ក្នុងជន្មាយុ ៥២ឆ្នាំ។នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយលោកស្រី នួន សារី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
វីដែអូ