ថ្ងៃពុធ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះទ្វេភាគី
Mon,24 November 2025 (Time 10:15 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕

វីដែអូ