ភ្នំពេញ)៖ យោងតាមប្រភពមន្ត្រីជំនាញផ្នែកយោធា បានថ្លែងថា សេចក្តីថ្លែងការណ៍របស់កងទ័ពថៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដោយសំអាងថា យោងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ានភាគីថៃ (AOT-Th) ថា គ្រាប់មីនដែលយោធាថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលដើរចូលតំបន់ចម្ការមីនចាស់ក្នុងខេត្តព្រះវិហារ ជាគ្រាប់មីនដាក់ថ្មី ជាសេចក្តីថ្លែងការណ៍ដែលមិនឆ្លុះបញ្ចាំងពីការពិតឡើយ។របាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ាន ត្រូវតែជារបាយការណ៍រួមរវាងអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាននៅថៃ ទើបយកជាការណ៍បាន គឺមិនមែនផ្តោតលើរបាយការណ៍ជាឯកតោភាគីនោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយរបស់អាស៊ាន បញ្ជាក់ថា គ្រាប់មីនដែលទាហានថៃដើរជាន់នោះជាមីនថ្មីដែរ។កម្ពុជាសូមបញ្ជាក់អះអាងសាជាថ្មីថា គ្រាប់មីនដែលនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃជាគ្រាប់មីនចាស់បន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា ហើយគ្មានកម្លាំងទាហានកម្ពុជាណាដាក់គ្រាប់មីនថ្មីឡើយ ហើយការអះអាងអំពីរូបភាពនៃការដាក់គ្រាប់មីនដែលយកចេញពីទូរស័ព្ទ គឺគ្មានភាពរឹងមាំក្នុងការចោទប្រកាន់មកលើកងទ័ពកម្ពុជាទេ អាចជាភស្តុតាងប្រឌិតឡើង ហើយជាការចាំបាច់ណាស់ដែលត្រូវមានការស៊ើបអង្កេតរួមគ្នាមួយ ដើម្បីបញ្ជាក់ភស្តុតាងឱ្យច្បាស់លាស់ មុននឹងធ្វើសេចក្តីសន្និដ្ឋានណមួយ៕
វីដែអូ