ថ្ងៃពុធ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានសភារដ្ឋអ៉ីស្រាអែល ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា
Tue,25 November 2025 (Time 10:19 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារថ្លែងអំណរគុណដល់ លោក Amir Ohana ប្រធានសភារដ្ឋអ៉ីស្រាអែល ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្ រចំពោះសារអបអរសាទរយ៉ាងកក់ក្តៅរបស់ ឯកឧត្តម ក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិនៃប្រទេសខ្ញុំ ពោលគឺព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំ ក៏មានសេចក្តីសោមនស្សរីករាយផងដែរ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍រួម ដល់ប្រជាជនយើងទាំងពីរដោយផ្អែកលើការជឿទុកចិត្ត ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។

ខ្ញុំ ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ប្រទេសយើងទាំងពីរនឹង អាចពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង ទៅកាន់វិស័យដែលមានសក្តានុពលផ្សេងទៀត ដើម្បីផលប្រយោជន៍បន្ថែមទៀតរបស់ប្រទេសយើងទាំងពីរ។ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។

ខ្ញុំ សូមជូនពរ ឯកឧត្តម សូមទទួលបានសុខភាពល្អបរិបូរណ៍ និងបន្តជោគជ័យគ្រប់ភារកិច្ច ក៏ដូចជាសុខសុភមង្គល និងវិបុលភាពសម្រាប់ប្រជាជន និងរដ្ឋអ៉ីស្រាអែល»៕

វីដែអូ