ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ដែលមាននាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹង នាវិក ចំនួន៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ម៉ែត្រ ប្រវែងទទឹង ៣២,២០ម៉ែត្រ ជម្រៅ ៨,១០ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន៨០០នាក់ ក្នុងនោះស្រី ១៦០នាក់ មាន៣៨សញ្ជាតិ។ ព្រមទាំងមានភ្ញៀវទេសចរសរុបចំនួន ១,៨៩៦នាក់ (ស្រី១,០២២នាក់) មាន៤២សញ្ជាតិ។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣នាក់ និងអូស្រ្តាលីមានចំនួន៥៣៩នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង១៩៖០០នាទីនៅថ្ងៃដដែល៕
វីដែអូ