ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
នាវាទេសចរណ៍ WESTERDAM ដែលដឹកភ្ញៀវទេសចរជិត២ពាន់នាក់ មាន ៤២ សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ
Thu,27 November 2025 (Time 07:55 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ដែលមាននាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹង នាវិក ចំនួន៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ម៉ែត្រ ប្រវែងទទឹង ៣២,២០ម៉ែត្រ ជម្រៅ ៨,១០ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន៨០០នាក់ ក្នុងនោះស្រី ១៦០នាក់ មាន៣៨សញ្ជាតិ។ ព្រមទាំងមានភ្ញៀវទេសចរសរុបចំនួន ១,៨៩៦នាក់ (ស្រី១,០២២នាក់) មាន៤២សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣នាក់ និងអូស្រ្តាលីមានចំនួន៥៣៩នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង១៩៖០០នាទីនៅថ្ងៃដដែល៕

វីដែអូ