ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រោងចក្រតម្លើងរថយន្តអគ្គិសនី BYD នៅកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ
Thu,27 November 2025 (Time 07:59 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ព្រះសីហនុ)៖ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះក្រសួងស្ថាប័ន ចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រតម្លើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BYD (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ខណៈដែលរោងចក្រតម្លើងរថយន្តអគ្គិសនី BYD ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ គណៈប្រតិភូ បានប្រជុំពិភាក្សាអំពីការបែងចែកតួនាទីភារកិច្ច និងទំនួលខុសត្រូវជូនក្រុមការងារពាក់ព័ន្ធរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន BYD ដើម្បីត្រៀមក្នុងការរៀបចំពិធីសម្ពោធ សំដៅធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនគណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យខ្ពស់។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុមានចំនួនសរុប ១៤តំបន់ ក្នុងនោះកំពុងដំណើរការមានចំនួន ៥តំបន់ និងកំពុងសាងសង់មានចំនួន៩ តំបន់ ដែលបានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់ទាំងនោះសរុបចំនួន ៣៥៣គម្រោង នៅក្នុងស្រុកព្រៃនប់៕

វីដែអូ