ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពលោកអនុសេនីយ៍ទោ ស៊ឹម ពិសាល នាយទាហានរងកងវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃបញ្ជាការដ្ឋានអង្គរក្ស
Sun,30 November 2025 (Time 04:28 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

តាកែវ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អនុសាខាស្រុកព្រៃកប្បាស ចូលរួមរំលែកទុក្ខ និងយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនលោកស្រី អែល ធីតា ត្រូវជាម្តាយ និងក្រុមគ្រួសារទាំងអស់នៃសព លោកអនុសេនីយ៍ទោ ស៊ឹម ពិសាល នាយទាហានរងកងវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយឧបទ្ទវហេតុ។ ពិធីបុណ្យនេះរៀបចំ នៅគេហដ្ឋានសព ភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងវេលាដ៏សែនក្តុកក្តួលនេះ លោក យូ ឡាណា បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា «ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់កូន និងសាច់ញាតិជាទីស្រឡាញ់ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ ឪពុក ម្តាយ និងក្រុមគ្រួសារ។ ការពលីជីវិត របស់ លោកអនុសេនីយ៍ទោ ស៊ឹម ពិសាល គឺជាការបាត់បង់វីរកងទ័ពកម្ពុជា ដែលមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។
ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំ និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ស៊ឹម ពិសាល សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕

វីដែអូ