ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)
Sun,30 November 2025 (Time 04:29 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីជាមួយ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

វេទិកានេះផ្តល់ឱកាស ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន។ ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្រ្តកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។

ថ្លែងនៅក្នុងកម្មវិធីនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការបង្កើតជាវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលរៀបចំដោយ Growthbeans Singapore និង Growth Collective Cambodia សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង HRINC Cambodia ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ រួមមាន គណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងក្រៅតំបន់ សិស្ស-និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ (មន្ត្រីរាជការ) និងវិស័យអប់រំ (និស្សិត និងគ្រូបង្រៀន)។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់យុវជនបន្តខិតខំអភិវឌ្ឍខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យា AI។ លោកបានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ (ទី១) ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, (ទី២) ទីភ្នាក់ងារជាតិមុខរបរ និងការងារ និង(ទី៣) បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាចធ្វើការប្រកបដោយគុណតម្លៃ, លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែកអភិវឌ្ឍសង្គមដោយសុវត្ថិភាព និងកិត្តិយស៕

វីដែអូ