ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ផ្ទះថ្មី ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅខេត្តក្រចេះ
Sun,30 November 2025 (Time 04:05 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 14នាក់)

ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

លើសពីនោះលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់ក្រុមគ្រួសារកងទ័ពខាងលើនេះបន្ថែមទៀត។

ការយកចិត្ដទុកដាក់មិនរំលេងនេះពីថ្នាក់ដឹកនាំនេះ បានធ្វើឱ្យក្រុមគ្រួសារកងទ័ពមានភាពកក់ក្ដៅជាខ្លាំង ព្រោះខណៈនេះជាពេលវេលាមួយគ្រួសារកងទ័ព កំពុងឯកកា និងខ្វះនូវភាពកក់ក្ដៅ។ ឆ្លៀតក្នុងឱកាសនោះក្រុមគ្រួសារវីរកងទ័ព បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ រំភើបចិត្ដជាខ្លំាង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិត ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នងដ៏ស្រស់ស្អាត ដែលជាក្ដីស្រមៃ អស់រយៈពេលជាយូរណាស់មកហើយ។

សូមជម្រាបថា ការអញ្ជើញចុះមកប្រគល់ផ្ទះថ្មីមួយខ្នងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៣ពាន់នាក់ដោយឥតគិតថ្លៃ ស្រុកឆ្លូង ខេត្តក្រចេះ៕

វីដែអូ