ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រីកែ សួន សុភី សសុខា និងលោកស្រី ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការបញ្ចុះខណ្ឌសីមា គឺជាកិច្ចពិធីដ៏ឧត្តុង្គឧត្តមដើម្បីប្រកាសទទួលស្គាល់ជាផ្លូវការនូវព្រះវិហារជាទីបរិសុទ្ធសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។អភិសន្តិបណ្ឌិតបានបាននបន្តថា ការឆ្លងសមិទ្ធផលនានា ដូចជា៖ ព្រះវិហារថ្មី សាលាឆាន់ កុដិ ឬសមិទ្ធផលផ្សេងៗ ជាការឆ្លុះបញ្ចាំងពីការរីកចម្រើនលើវិស័យពុទ្ធចក្រ តាមរយៈការចូលរួមបរិច្ចាគរបស់ពុទ្ធបរិស័ទ សប្បុរសជន និងការគាំទ្រពីរាជរដ្ឋាភិបាលដែលជាការផ្សារភ្ជាប់រវាងរដ្ឋ និងពុទ្ធចក្រ។អភិសន្តិបណ្ឌិតបានបន្ថែមថា វត្តអារាមដើរតួនាទីជាស្នូលនៃសង្គមខ្មែរ ហើយវត្តកំចាយមារ បានក្លាយជាមជ្ឈមណ្ឌលនៃការប្រមូលផ្តុំពុទ្ធបរិស័ទ និងជាកន្លែងបណ្តុះបណ្តាលសីលធម៌ និងវប្បធម៌។ ជាការបង្ហាញនៅប្រទេសដែលមានសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត និងចូលរួមកសាងសមិទ្ធផលនានា រួមទាំងសមិទ្ធផលសាសនាដ៏ត្រចះត្រចង់នេះ។បន្ថែមលើសពីនេះ អភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នាទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។អភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យពុទ្ធបរិស័ទគ្រប់រូប បន្តយកចិត្តទុកដាក់លើការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងចេះគោរពច្បាប់សង្គមជាតិ ស្របតាមគន្លងធម៌របស់ព្រះពុទ្ធសាសនា៕
វីដែអូ