ឈីកាហ្គោ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងឈីកាហ្គោ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក , លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៉ីកូ និងគណៈប្រតិភូ សមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Tate អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Archer Daniels Midland (ADM) ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលអន្តរជាតិដ៏ធំមួយរបស់អាម៉េរិក និងពិភពលោក។ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ ADM ស្ថិតក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៉ីលីណយ ដោយមានគោលបំណងចម្បងក្នុងការបង្ហាញជូនពីឱកាសវិនិយោគ ដោយបានជម្រាបជូនថ្នាក់ដឹកនាំ ADM អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្មកសិផលប្រកបដោយគុណភាព និងនិរន្តរភាព។តាមរយៈជំនួបនេះលោក Joseph Tate បានបង្ហាញអំពីប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងវិស័យកៃច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលនៅលើទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះលោកក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានបន្ថែមថា ការចុះហត្ថលេខាលើឯកសារនេះនឹងបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក មួយកម្រិតទៀត។ក្រៅពីបានលើកឡើងអំពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងសក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ADM ពិចារណាពិនិត្យលទ្ធភាពនាំយកនូវ បច្ចេកវិទ្យាទំនើបនៃការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់ (Value-added processing) និងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ (Supply Chain) ប្រកបដោយប្រសិទ្ធភាពទៅកាន់កម្ពុជាផងដែរ។បេសកកម្មនេះបានសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគលំដាប់ពិភពលោក ដើម្បីបង្កើតការងារ និងផ្ទេរចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់មកកាន់កម្ពុជា៕
វីដែអូ