ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សត្ថារដ្ឋ នាយករងសុខាភិបាលក្រសួងការពារជាតិ នៃប្រទេសកម្ពុជា តំណាងក្រុមគ្រូពេទ្យកងទ័ពក្រសួងការពារជាតិ ព្រះជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងក្រុមគ្រូពេទ្យកងទ័ពក្រសួងការពារជាតិ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោកជា ហ៊ន អភិបាលស្រុកស្វាយទាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម កម្ពុជា ប្រមាណ១០៤នាក់ ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម៨០នាក់ និងក្រុមគ្រូពេទ្យកម្ពុជា២៤នាក់ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំគគីសោម ស្រុកស្វាយទាប បានជាង១០០០នាក់។លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងថា ថ្ងៃនេះស្រុកស្វាយទាប មានកិត្តិយសដ៏ក្រៃលែងដែលបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងជំនួបប្រាស្រ័យមិត្តភាព (កម្ពុជា-វៀតណាម) ប្រមាណ១,១០០នាក់នៅ មណ្ឌលសុខភាពឃុំគគីសោមនាពេលនេះ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរជំនួបការងារព្រំដែន លើកទី២ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងកាពារជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម។លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ជំនួសមុខឲ្យគណៈប្រតិភូស្រុកស្វាយទាប ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យក្រសួងកាពារជាតិ នៃប្រទេសទាំងពី (កម្ពុជា-វៀតណាម) ដែលបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកស្វាយទាបដែលនេះពិតជាបានបង្ហាញឱ្យ ឃើញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។លោកបានបន្តថា ក្នុងនាមគណៈអភិបាលស្រុកស្វាយទាប ពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្រៃ លែង ចំពោះការរីកចម្រើន នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពី បានរួមគ្នាសម្រេចបានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។ ជាពិសេសកិច្ចសហការជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យផ្សេងៗទៀត នៃកិច្ចព្រមព្រៀង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព នាំមកនូវផលប្រយោជន៍ជូនប្រជា ជនទាំងសងខាង។លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលប្រទេសទាំងពីរ (កម្ពុជា-វៀតណាម )ពិតជាបានរួមគ្នារក្សាបណ្តុះ និងពូនជ្រំចំណងទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែមានភាពរឹងមាំប្រកបដោយប្រសិទ្ធភាពថែមទៀត។ជាមួយគ្នានេះ ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋស្រុកស្វាយទាបសូមគោរពជូនពរ លោក លោកស្រី គណៈប្រតិភូទាំងអស់ ព្រមទាំងកម្មាភិបាល និងប្រជាជនវៀតណាម សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល សម្រេចជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ហើយសូមជូនពរចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឲ្យគង់វង្សឋិតថេរចីរកាលតរៀងទៅ និងសូមប្រកាសបើកកម្មវិធី ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យកងទ័ពស្ម័គ្រចិត្ត (កម្ពុជា-វៀតណាម) ចាប់ពីពេលនេះតទៅ។សូមបញ្ជាក់ថា ជំងឺដែលគ្រូពេទ្យស្ម័គ្រចិត្តត្រូវពិនិត្យនិងព្យាបាលនាពេលនេះ មានដូចជាជំងឺច្រមុះ កំពង់ក ក្រពះពោះវៀន ត្រចៀក ភ្នែក វះកាត់តូច សន្លាក់ អេកូសាស្ត្រមានភាពទំនើបនិងល្អៗផងដែរ៕
វីដែអូ