ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញផ្តល់ភ្លើងបូជាសព លោក យី សុគន្ធារិទ្ធ ដែលបានរៀបចំឡើង នៅវត្តមុន្នីសុវណ្ណ ហៅចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។លោក យី សុគន្ធារិទ្ធ ត្រូវជាប្អូនបង្កើតរបស់ អ្នកឧកញ៉ា យី រដ្ឋា បានទទួលមរណភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:១២នាទីយប់ ក្នុងជន្មាយុ២៤ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោក យី សុគន្ធារិទ្ធ គឺជាការបាត់បង់នូវសមាជិកមួយរូប ដែលប្រកបដោយព្រហ្មវិហារធម៍ និងស្មោះត្រង់ ចំពោះគ្រួសារ។នៅក្នងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខជាមួយអ្នកឧកញ៉ា យី រដ្ឋា និងលោក ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក យី សុគន្ធារិទ្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
វីដែអូ