ថៃ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោធាគ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។យោងតាមការចេញផ្សាយរបស់ Khaosod បានឱ្យដឹងថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែន បាន ផាកកាត (ទល់មុខជាមួយច្រកព្រំខេត្តប៉ៃលិន) ស្ថិតក្នុងចន្ទបុរី ប្រទេសថៃ។សូមបញ្ជាក់ថា យោធាខ្មែរទាំង១៨រូបនេះ ត្រូវបានយោធាថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់។ការដោះលែងយោធាខ្មែរទាំង១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ, ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ៕
វីដែអូ