ថ្ងៃសុក្រ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ស្ថាប័ន Miss Universe រិះគន់ម្ចាស់កម្មវិធីប្រកួតរបស់ថៃ លោក Nawat និងដាក់កំហិតការចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ
Thu,06 November 2025 (Time 09:15 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 4នាក់)

បរទេស)៖ លោក Nawat Itsaragrisil នាយកកម្មវិធីប្រកួតបវរកញ្ញាចក្រវាលរបស់ប្រទេសថៃ ត្រូវបានដាក់កំហិតលេីការចូលរួមក្នុងព្រឹត្តិការណ៍នានាទាក់ទងនឹងការប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ បន្ទាប់ពីលោកត្រូវបានគេឃើញស្តីបន្ទោសបវរកញ្ញា អំឡុងពេលផ្សាយផ្ទាល់មួយកាលពីថ្ងៃអង្គារ ថ្ងៃទី៤ ខែវិច្ឆិកា។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA និង The Straits Times។

នៅក្នុងវីដេអូ លោក Nawat បានហៅបវរកញ្ញាចក្រវាលម៉ិកស៉ិក Fatima Bosch ថាជា «មនុស្សល្ងង់» ដោយសារតែកញ្ញាធ្វើតាមដំបូន្មានរបស់នាយកប្រចាំប្រទេសរបស់នាង ដែលហាមមិនឱ្យបង្ហោះផ្សព្វផ្សាយពីប្រទេសម្ចាស់ផ្ទះ គឺថៃ។ បន្ទាប់មក បវរកញ្ញា Bosch បានដើរចេញពីសាលជួបជុំ ដែលធ្វេីឱ្យបវរកញ្ញាដទៃទៀតចាកចេញពីពិធីនោះដែរ។

ប្រធានស្ថាប័ន Miss Universe លោក Raul Rocha បាននិយាយថា «ខ្ញុំនឹងមិនអនុញ្ញាតឱ្យតម្លៃនៃការគោរព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីត្រូវបានរំលោភបំពានឡើយ»។ លោកក៏បានប្រកាសថា ការចូលរួមរបស់ លោក Nawat នឹងត្រូវបានរឹតបន្តឹង ដោយសង្កត់ធ្ងន់ថា ស្ថាប័នបវរកញ្ញាចក្រវាល នឹងមិនអត់ឱនចំពោះរាល់ទម្រង់នៃការមិនគោរព ឬបង្កភាពអាម៉ាស់ចំពោះបេក្ខភាពរបស់ខ្លួនឡើយ៕

វីដែអូ