ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និង លោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ចូលរួមចំណែកជាមួយលោកជំទាវ ហ៊ុន ម៉ាណាថវិកាចំនួន៥ម៉ឺនដុល្លារ ព្រមទាំងខោអាវចំនួន ៥ពាន់អាវ ដើម្បីចែកជូនកងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕
វីដែអូ