កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក កី ម៉ានេរ៉ា ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួសលោក គឹម រ័ត្នណារិន ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ៕
វីដែអូ