ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កម្លាំង «ខ្មែរជួយខ្មែរ»! លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រាប់ឲ្យសាខាកាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសសកម្មភាពដាំបន្លែ នៅតាមសាលារៀន សម្រាប់ជួយដល់ជនភៀសសឹក
Mon,15 December 2025 (Time 07:11 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 10នាក់)

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖

«ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង បានមួយចំនួន។

សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូចតែនាងខ្ញុំ ចង់ឲ្យសិស្សសាលារបស់យើង មានការចូលរួមក្នុងគ្រាដ៏លំបាក ជាមួយបងប្អូនវីរកងទ័ពយើង»៕

វីដែអូ