ព្រះវិហារ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ស សុីណា ស ថេត បានឧបត្ថម្ភអំបុក គ្រឿងឧបភោគ បរិភោគ និងអាវរងារ ដល់វរនគរបាលការពារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។អំណោយរបស់ភរិយាសម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ ស ថេត ដែលបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងព្រះវិហារនោះរួមមាន៖* ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អំបុក៥កេស, នំ៨កេស, អាវរងារ២បេ និងបាយក្តាំង៣កេស* ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំបុក៤កេស, នំ៥កេស, អាវរងា១បេ និងបាយក្តាំង១កេស៕
វីដែអូ