ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ។សូមជម្រាបថា នាពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។លោកជំទាវអំពាវនាវថា «ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង បានមួយចំនួន។ សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូចតែនាងខ្ញុំ ចង់ឲ្យសិស្សសាលារបស់យើង មានការចូលរួមក្នុងគ្រាដ៏លំបាក ជាមួយបងប្អូនវីរកងទ័ពយើង»៕
វីដែអូ