ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា វីរៈកងទ័ពដ៏អង់អាចក្លាហ៊ាន និងប្រជាជនកម្ពុជា ដែលមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល មិនបានបាក់ទឹកចិត្តសូម្បីតែបន្តិចចំពោះការឈ្លានពានរបស់ថៃ តែផ្ទុយទៅវិញបានប្រែក្លាយការឈឺចាប់ទៅជាកម្លាំងចិត្តដ៏មានថាមពលកាន់តែខ្លាំងក្លា វាយបកតបតទៅលើសត្រូវឈា្លនពានយ៉ាងខ្លាំងក្លាបំផុត។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានបញ្ជាក់ដូច្នេះថា «វីរកងទ័ពដ៏អង់អាចក្លាហ៊ាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល មិនបានបាក់ទឹកចិត្តសូម្បីតែបន្តិច ផ្ទុយទៅវិញពួកគេបានប្រែក្លាយការឈឺចាប់នេះ ឱ្យទៅជាកម្លាំងចិត្តដ៏មានថាមពលកាន់តែខ្លាំងក្លា ហើយរួមគ្នាជាធ្លុងមួយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន និងបានវាយបកតបតទៅលើសត្រូវឈា្លនពានវិញយ៉ាងខ្លាំងក្លាបំផុត ដែលធ្វើឱ្យពួកគេរងការខូចខាតយ៉ាងធ្ងន់ធ្ងរហួសពីការស្មានទុក»។លោកបានបន្ថែមថា ទឹកចិត្តដ៏មុះមុតអង់អាចក្លាហានរបស់ វីរៈកងទ័ព វីរៈកងនគរបាលជាតិ ព្រមទាំងកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ បានកើតឡើងដោយសារតែពួកគេមានភាពកក់ក្តៅ និងមានទំនុកចិត្តទាំងស្រុងទៅលើថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ខ្ពស់ ដែលលោកដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ក្នុងការប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរៈកងទ័ព វីរកងកម្លាំងនគរបាលគ្រប់ប្រភេទ នៅក្នុងសមរភូមិ តាមរយៈការផ្គត់ផ្គង់ និងមើលថែទាំកងកម្លាំងបានយ៉ាងល្អផងដែរ៕
វីដែអូ