ថ្ងៃអង្គារ៍ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កងទ័ពថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលរបស់កម្ពុជា, ផ្ទះប្រជាពលរដ្ឋនៅសង្កាត់កូនក្រៀល ក្រុងសំរោង ជាច្រើនខ្នងរងការខូចខាតដោយសារទម្ងន់គ្រាប់ផ្លោងរបស់ទ័ពថៃ
Sun,21 December 2025 (Time 06:30 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 14នាក់)

ឧត្តរមានជ័យ)៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៤ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការបង្កសង្គ្រាមឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ទង្វើឈ្លានពានរបស់ពួកគេ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា។ ក្នុងនោះប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងគេចចេញពីគ្រាប់ផ្លោងរបស់កងទ័ពថៃ។ បន្ថែមពីលើនោះផ្ទះសម្បែង ទីអារាម សាលារៀន អគារដ្ឋបាល អគារពាណិជ្ជកម្ម ផ្លូវ និងជាស្ពានបម្រើនដល់ប្រយោជន៍សាធារណៈជាជនស៊ីវិលជាច្រើនទៀតក៏ត្រូវបានបំផ្លាញផងដែរ។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មាន Fresh News បានបន្តឆ្មក់ចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន ដែលរងការខូចខាតដោយសារទម្ងន់គ្រាប់ផ្លោងរបស់កងទ័ពថៃ នៅក្នុងភូមិសាស្ត្រសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ភូមិសាស្ត្រក្រុងសំរោង ក្នុងថេរវេលាដែលក្រុមការងារសារព័ត៌មានយើង ចុះផ្តិតយករូបភាពនេះ គេនៅស្តាប់ឮសំឡេងនៃការបាញ់កាំភ្លើងធំផ្លោងចូលទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃនៅឡើយ។ នៅភូមិសាស្ត្រសង្កាត់កូនក្រៀល ក្រុងសំរោង ជាពិសេសរង្វង់ផ្អុង មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាត។ ផ្ទះខ្លះរងការខូចខាតខ្លាំង ផ្ទះខ្លះខូចខាតតិច ហើយនៅលើផ្លូវថ្នល់ និងភូមិឋានប្រជាពលរដ្ឋគេបានឃើញរណ្តៅគ្រាប់ជ្រៅៗ និងធំៗជាច្រើនផងដែរ៕

វីដែអូ