ថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យបំផុសចលនាជាតិ និងស្មារតីរួមលើកកម្ពស់សិទ្ធិ ផ្ដល់ក្ដីស្រលាញ់ កិត្តិយស និងឱកាសដល់ជនមានពិការភាពទាំងអស់នៅកម្ពុជា ពិការភាពអាចប្រើប្រាស់បានងាយស្រួល។
Wed,03 December 2025 (Time 09:22 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឲ្យបានល្អបំផុត ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារ លទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃជូនជនមានពិការភាពដែលក្រីក្រ ដូចបានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងការទទួលបាន ផលប្រយោជន៍នានាពីសង្គម។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឲ្យវិស័យឯកជន និងអង្គការសង្គមស៊ីវិលទទួលយកជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ និងត្រូវពិន័យអន្តរកាណ៍ ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គការសង្គមស៊ីវិលណាដែល មិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់ សេវានានាដល់ជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការអន្តរវិស័យ ដែលមានស្រាប់ គឺក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា៕

វីដែអូ