ទាំង២ខាងលើនេះ កន្លងមកលោកអភិបាលស្រុក បានធ្វើការសម្របសម្រួលជាច្រើនលើកច្រើនសារមកហើយ ដោយភាគីប្រជាពលរដ្ឋ ក្នុងឃុំពោធិមួយចំនួន បានទាមទារបែងចែកភាគរយជាមួយនឹងពលរដ្ឋក្នុងឃុំត្រងិល ដោយប្រជាពលរដ្ឋពោធិទាមទារចំណែក៣០ភាគរយ ប៉ុន្តែពលរដ្ឋឃុំត្រងិលភាគច្រើននៅ តែមិនព្រមដោយពួកគាត់នៅតែអះអាងថា ដីរបស់ពួកគាត់ត្រូវបានក្រសួងប្រគល់ឱ្យ ហើយពួកគាត់បានអះអាងទៀតថា ពួកគាត់មានទាំងលិខិតកាន់កាប់ពីអាជ្ញាធរភូមិ-មេឃុំត្រងិល និងភូមិបាលស្រុកស្របតាមច្បាប់ទៀតផង។តែទោះជាយ៉ាងណាក៏ដោយ ករណីនេះលោកអភិបាលស្រុក នៅតែព្យាយាមបន្តធ្វើការសម្រុះសម្រួលរកចំណុចឈ្នះឈ្នះទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់វិវាទខាងលើនេះផងដែរ។លោក អ៊ូ គឹមធី ជំទប់ទី១ ឃុំត្រងិល បានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធនឹងដីពលរដ្ឋទាំង១៩គ្រួសារ ដែលត្រូវបានកាត់ទៅខាងរដ្ឋបាលឃុំពោធិ៍ខាងលើនេះពីដើមឡើយពិត ជាស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលឃុំត្រងិលប្រាក ដមែន ចំពោះលិខិតកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋមួយ ចំនួនដែលមានចុះហត្ថលេខារបស់លោក គឺលោកទទួលស្គាល់ថា លោកពិតជាបានធ្វើជូនប្រជាពលរដ្ឋប្រាកដមែនព្រោះកាលណោះលោកនៅជាមេឃុំត្រងិល។លោក ឈឺន ព្រួញ ប្រធានភូមិបាលស្រុកកំពង់លែង ក៏បានបញ្ជាក់ថា ការកាត់ព្រំរដ្ឋបាលរវាងឃុំត្រងិល និងឃុំពោធិ៍ គឺដីក្នុងឃុំត្រងិលមួយចំនួនពិតជាកាត់ចូលទៅក្នុងដែនគ្រប់គ្រងរបស់ឃុំពោធិ៍ប្រាកដមែន។ ចំណែ កប្លង់ដីកម្មសិទ្ធិនៅក្នុងផែនទីបង្ហាញទីតាំងក្បាលដី និងប្លង់រូបរាងក្បាលដីរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងឃុំត្រងិល គឺលោកពិតជាបានធ្វើជូនប្រជាពលរដ្ឋប្រាកដមែន ហើយលោកនៅតែទទួលស្គាល់ឯកសារ ទាំងអស់នោះជាផ្លូវការដដែល ក្នុងនាមលោកជាប្រធានការិយាល័យ ដនសភ ស្រុកកំពង់លែង៕
វីដែអូ