ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តមបណ្ឌិត មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយជរាពាធ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងឥតឧបមា ដោយបានទទួលដំណឹងថា លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនស្រីរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨ នាទីយប់ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។នៅក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់ លោកស្រី ខៀវ រ៉ាវី គឺជា ការបាត់បង់កូនស្រីដែលមានគុណធម៌ សុជីវធម៌ ព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់ ពិសេសគឺជាការបាត់បង់នូវយុវនារីគួរជាទីកោតស្ញប់ស្ញែងមួយរូប ដែលពោរពេញទៅដោយទឹកចិត្តល្អប្រពៃ យ៉ាងប្រត្យក្សក្នុងការលើកស្ទួយតម្លៃសង្គមដ៏ល្អផូរផង់នៃយើង ដោយឆន្ទៈមនសិការស្នេហាជាតិ និង ប្រជាជនជាអតិបរមា។ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ខៀវ រ៉ាវី សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕
វីដែអូ