ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបណ្ដេញជនជាតិថៃ២៥នាក់ចេញកម្ពុជា ខណៈលួចស្នាក់នៅធ្វើការដោយខុសច្បាប់
Tue,04 February 2025 (Time 08:53 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 12នាក់)

បន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយ កម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីរកឃើញថា លួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) នៅកម្ពុជា ។

ការបណ្តេញចេញដោយមានការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងកម្ពុជាដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល។ ដោយឡែកខាងភាគីថៃដឹកនាំដោយ លោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ ជនជាតិថៃខាងលើ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកធ្វើការប្រគល់ថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ។

វីដែអូ