ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចតេជោ ហ៊ុន សែន៖ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌ របស់ចៅ ណន សុខហេង ខេត្តក្រចេះ» ………..
Wed,05 February 2025 (Time 10:09 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 33នាក់)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាងចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច សម្តេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ ខ្ញុំក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។

ពេលនេះចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការខ្ញុំថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ព្រមទាំងបានអរគុណ មកតា យាយផងដែរ។ ល្អណាស់ចៅដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង ដែលតា និងយាយ បានរៀបចំអោយចៅសម្រាប់ប្រកបចិញ្ចឹមគ្រួសារទៅថ្ងៃមុខ។

តាសូមផ្តាំផ្ញើដល់ចៅគឺត្រូវផលិតឱ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ ចៅត្រូវឈានទៅ
រកការផលិតនំផ្សេងទៀត ដូចជានំបុណ្យខួបកំណើតជាដើម ដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំ ទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិ និងតម្លៃ។ ចៅត្រូវយកលុយបង្កើតលុយ។

អរគុណលោក ជួន ណារិន ស្នងការរាជធានីភ្នំពេញដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។ អរគុណលោក សេង ទៀង ដែលបានតាមដានដំណើការរៀបចំការផលិតតាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។

ក្រុមជ្រុលនិយមបានវាយប្រហារតាថា
មកគិតរឿងកូនឆ្កែកំបុិកកំប៉ុក មិនគិត
រឿងជាតិធំៗ។ តាតែងតែប្រាប់ទៅគេវិញថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុក សូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី។

តា និងយាយ ជូនពរចៅជោគជ័យក្នុងរបរដុតនំប៉័ងរបស់ចៅ»៕

វីដែអូ