ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្តេជ្ញាខិតខំបន្តពង្រឹងអង្គការចាត់តាំងរបស់គណបក្ស គ.២៧ ឱ្យកាន់តែរឹងមាំ ទាំងនយោបាយនិងសតិអារម្មណ៍
Sun,09 February 2025 (Time 09:15 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 18នាក់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងរូបខ្ញុំបាទជា “ប្រធានគណៈកម្មាធិការគណបក្ស គ.២៧”។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ដើម្បីតបស្នងចំពោះការផ្តល់សេចក្តីទុកចិត្តដ៏ថ្លៃថ្លានេះ ប្តេជ្ញាខិតខំបន្តពង្រឹងអង្គការចាត់តាំងរបស់គណបក្ស គ.២៧ ឱ្យកាន់តែរឹងមាំ ទាំងនយោបាយនិងសតិអារម្មណ៍ ដោយចាត់តាំង និងយកចិត្តទុកដាក់លើកកម្ពស់ការថែរក្សាពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ជំរុញការងារពង្រីកសមាជិកថ្មីរបស់គណបក្ស និងការកសាងជួរមន្ត្រីបន្តវេន ដើរទន្ទឹមទៅនឹងការពង្រឹងគុណភាពការគ្រប់គ្រង អប់រំ ថែបំប៉នសមាជិកបក្ស ឱ្យមានគោលជំហរស្មោះត្រង់ចំពោះជាតិ ស្មោះត្រង់ចំពោះគណបក្ស និងមានគោលជំហរគោរព ការពារ និងបម្រើផលប្រយោជន៍ប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម៕

វីដែអូ