សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តប្តេជ្ញាលើកកម្ពស់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតជានិច្ច រួមទាំងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតដល់បងប្អូនកម្មករនិយោជិតតាម រយៈបេឡាជាតិសន្តិសុខសង្គម(បសស)នោះ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋាននៅរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត នឹងបន្តយកចិត្តទុកដាក់ថែទាំងសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដោយឥតគិតថ្លៃតាមរយៈប.ស.ស ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀត ដល់បងប្អូនកម្មករនិយោជិតផងដែរ ជាពិសេសគឺបងប្អូនកម្មការិនីដែលមានផ្ទៃពោះតែម្តង។ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា នៅឆ្នាំ២០២៥នេះ បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបានប្រាក់ឈ្នួលអប្បបរមា២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត២៥៤ដុល្លារជាដើម។ លើសពីនេះទៀតកម្មករនិយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ និងទទួលបានផ្នែកថែទាំសុខភាព,ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនជាដើម ផងដែរ៕អត្ថបទ បាន ចក់
វីដែអូ