ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីរក្សាស្នាមញញឹមដែលកំពុងមាន ត្រូវលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម!
Mon,17 March 2025 (Time 10:41 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 20នាក់)

ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវស្នាមញញឹម ដែលពលរដ្ឋខ្មែរមានដូចនៅពេលបច្ចុប្បន្ននេះ គឺត្រូវតែលុបបំបាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម។ ការណ៍ថ្លែងរបស់ ឯកឧត្តម ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»។

«សន្តិភាពគ្មានទេធាតុជ្រុលនិយម» នេះគឺជាអ្វីដែល ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមពីការធានាឱ្យបាននូវស្នាមញញឹម និងសន្តិភាព ព្រោះថានយោបាយជ្រុលនិយម តែងតែនាំឱ្យប្រទេសមួយធ្លាក់ចូលទៅរកភាពបែកបាក់ បាត់បង់នូវសន្តិសុខ ហើយនាំឱ្យបាត់បង់នូវសន្តិភាពនាពេលបន្ទាប់។ ដូច្នេះការទប់ស្កាត់នូវចលនាជ្រុលនិយម ជាអ្វីដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ត្រូវរួមដៃគ្នា។

វីដែអូ