ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សារៀបចំការផ្តល់មេដាយលើកទឹកចិត្តដល់មន្ត្រី-គ្រូៗជាប់កិច្ចសន្យា និងផ្តល់ក្របខណ្ឌដល់គ្រូជាប់កិច្ចសន្យា ដែលបង្រៀនបាន៣ឆ្នាំ ហើយបំពេញបានគុណវុឌ្ឍិត្រឹមត្រូវ
Tue,18 March 2025 (Time 09:58 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 24នាក់)

ភ្នំពេញ)​៖ សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវសិក្សារៀបចំការផ្ដល់មេដាយលើកទឹកចិត្តដល់មន្ត្រី និងគ្រូៗជាប់កិច្ចសន្យា ដែលខិតខំ​បំពេញការងារជួយសង្គមជាតិ។

ការណែនាំរបស់សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចបវរធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី១៨ ខែមីនា​ឆ្នាំ២០២៥។

សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ចំពោះការលើកទឹកចិត្តដល់មន្រ្ដី កន្លងមកធ្លាប់បានលឺថា មន្រ្ដីកិច្ចសន្យា ឬគ្រូជាប់កិច្ចសន្យាមិនទទួលបានមេដាយនោះទេ ដោយទទួលបានត្រឹមលិខិតសសើរប៉ុណ្ណោះ ចំពោះករណីនេះសូមឯកឧត្តម វង្សី វិស្សុត គួរតែរៀបចំកិច្ចការងារនេះ ដោយសារតែសូម្បីតែស៊ីវិល ដែលចូលរួមកិច្ចការងារសង្គម ក៏ទទួលបានមេដាយមាសដែរ ដូច្នេះមន្រ្ដី ឬគ្រូកិច្ចសន្យាគួរតែផ្ដល់ឲ្យពួកគាត់ ព្រោះមិនមានអ្វីដែលលំបាកនោះទេ»។

សម្ដេចបវរធិបតីបញ្ជាក់ថា កិច្ចការងារជួយសង្គម ការងារបង្រៀនសិស្សនេះ ជាការងារជួយសង្គមខ្លាំងណាស់។ ពិតណាស់សប្បុរសជនបានបរិច្ចាគធនធាន ថវិកាផ្ទាល់ខ្លួនជួយកសាងនានា ដូច្នេះយើងបានផ្ដល់ជូនមេដាយទៅកាន់ពួកគាត់ ចំពោះគ្រូបង្រៀនពិតណាស់ថា ធ្វើកិច្ចការទៅតាមកាតព្វកិច្ច ប៉ុន្ដែការចូលរួមរបស់ពួកគាត់ គឺខុសគ្នាត្រង់ថា គ្រូមានក្របខណ្ឌ និងគ្រូមួយទៀតមិនមានក្របខណ្ឌប៉ុណ្ណោះ ប៉ុន្ដែកិច្ចការងារការជួយបង្រៀនសិស្ស គឺដូចតែគ្នាទេ។

សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមឲ្យគោលការណ៍នេះទៅខាង ទីស្ដីការគណៈរដ្ឋមន្រីគួរតែសិក្សា លើការផ្ដល់ជូនមេដាយទៅកាន់មន្រ្ដី ឬគ្រូជាប់កិច្ចសន្យា គួរតែផ្ដល់មេដាយទៅកាន់ពួកគាត់ សម្រាប់ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ សូមរៀបចំកិច្ចការងារនេះ»។

សម្ដេចបវរធិបតីបានបញ្ជាក់បន្ថែមផងដែរ អំពីការផ្តល់ក្របខណ្ឌដល់គ្រូជាប់កិច្ចសន្យា ដែលបង្រៀនបាន ៣ឆ្នាំហើយបំពេញបាននូវគុណវុឌ្ឍិ ត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនានា។

សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឲ្យគិតគូរចំពោះការផ្ដល់ក្របខណ្ឌ ដល់គ្រូជាប់កិច្ចសន្យាថា ចំពោះគ្រូធម្មតា ១២+៤ មានន័យថា ប្រឡងគរុកោសល្យ និងចូលរៀនសាលាគរុកោសល្យរយៈពេល៤ឆ្នាំ សម្រាប់លោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត កិច្ចសន្យាបាន ៣ឆ្នាំឡើងលើ ហើយមានគុណវឌ្ឍិត្រឹមត្រូវមួយចំនួន
ត្រូវមាននិយាមច្បាស់លាស់ [...] ​និងមានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ហើយ និងត្រូវទៅរៀនបំប៉នត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ កុំរៀនបំប៉ន៤ឆ្នាំ ដើម្បីឲ្យគាត់ជាប់អនុ និងបញ្ចូលក្របខណ្ឌឲ្យគាត់បាន»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មី អំពីគោលការណ៍ផ្តល់ឱកាសឱ្យគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីចូលរួមបង្រៀននៅតំបន់ខ្វះខាតគ្រូផងដែរ៕

វីដែអូ