ភ្នំពេញ៖ ស្របពេលដែលអតីតព្រះសង្ឃ ជួន កក្កដា បានលាចាកសិក្ខាបទ ពីភេទនៃបព្វជិត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្ដីទី១របស់កម្ពុជា សង្ឃឹមថា អតីតព្រះសង្ឃល្បីល្បាញរូបនេះ នឹងនៅតែជួយដល់សង្គម តាមរយៈការផ្ដល់សារអប់រំរបស់ព្រះពុទ្ធ ដើម្បីជួយអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌ល្អ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា«នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះអង្គ [ជួន កក្កដា] សូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ។ ជួយក្នុងការអប់រំ តាមរយៈឱវាទរបស់ព្រះពុទ្ធ។លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា «បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា ជាពិសេស គឺការអប់រំយុវជនយុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនអោយមានសំណាងល្អក្នុងភាពជាគ្រហស្ថា»។សូមជម្រាបជូនថា ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ លាចាកសិក្ខាបទនៅថ្ងៃនេះ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ។
វីដែអូ