ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង គ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង៨៣ ម៉ឺនដុល្លាអាមេរិក
Sun,09 March 2025 (Time 04:45 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 9នាក់)

កណ្តាល)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាបេសកជនពិសេស សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ ។

សាលាធម្មសភា វត្តពោធិសត្វ នេះមានកម្ពស់២ជាន់ ទំហំទទឹង ២៧ ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ និងដំបូលប្រក់ក្បឿងស្រកាលេញ គ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង៨៣ម៉ឺនដុល្លាអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលអាណត្តិទី៧នេះ បានបន្តខិតខំប្រឹងប្រែងកសាងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពន្យល់ដល់មន្ត្រីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹងទាំងអស់ឲ្យចេះពិចារណាបែង ចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តពោធិសត្វ សម្រាប់សាងសង់សាលាធម្ម សភា មានចំនួន ១ ម៉ឺនដុល្លាអាមេរិក ហើយលោកអ្នកឧកញ៉ា ទ្រីភាព បានប្រគេនបច្ច័យចំនួន ៣ ម៉ឺនដុល្លា និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនលោកតាយាយជី ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ ៕

វីដែអូ