ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សចំនួន ៥៣៣នាក់ នៅខេត្តក្រចេះ
Sun,09 March 2025 (Time 04:47 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ក្រចេះ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥–

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញសំណេះសំណាល និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សចំនួន ៥៣៣នាក់ ស្ថិតក្នុងបរវេណវត្តគិរីរុក្ខាវនារាម ហៅវត្តអាលច ស្ថិតនៅភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាច្រើនរូប។

វីដែអូ