ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្រសួងប្រៃសណីយ៍ សហការជាមួយក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”
Thu,24 April 2025 (Time 03:27 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 14នាក់)

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ” ដោយមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយនិងអ្នកបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៨៥នាក់ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

វេទិកានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធនៃអភិបាលកិច្ចសាធារណៈ និងដើម្បីឈ្វេងយល់អំពីប្រព័ន្ធឬគោលនយោបាយប្រកបដោយ ភាពច្នៃប្រឌិតអាចដោះស្រាយបញ្ហាសង្គម កែលម្អការផ្តល់សេវាសាធារណៈ ទំនាក់ទំនងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

វីដែអូ