ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានជូន គណៈប្រតិភូអ្នកទទួលពានគុណធម៌ ចូលក្រាបថ្វាយបង្គំទូលថ្វាយនូវរបាយការណ៍សង្ខេប
Thu,24 April 2025 (Time 03:28 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអ្នកទទួលពានគុណធម៌ ចូលក្រាបថ្វាយបង្គំទូលថ្វាយនូវរបាយការណ៍សង្ខេប អំពីដំណើរការបង្កើតនាទីស្វែងយល់ព្រះពុទ្ធសាសនា រយៈពេល ២៥ឆ្នាំ និងការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

រូបថត៖ ព្រះបរមរាជវាំង

វីដែអូ